កំពង់ស្ពឺៈ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច និងផ្នែករដ្ឋបាលព្រៃឈើបរសេដ្ឋ ប៉ុស្តិ៍រដ្ឋបាលត្រែងត្រយឹង បានធ្វើការបង្ក្រាបបទល្មើសសត្វព្រៃ នៅចំណុចគីឡូម៉ែត្រ៨៤-៨៥ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ដែលជនសង្ស័យជាម្ចាស់ផ្ទះ ឈ្មោះ ម៉ប់ គី ភេទស្រី អាយុ ៥៦ឆ្នាំ(រត់គេចខ្លួនបាត់)។
ពេលសមត្ថកិច្ចតាមដេញពីក្រោយ បន្សល់ទុក ម៉ូតូ១គ្រឿង HODA WAVE អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ និងឆែកឆេរលំនៅដ្ឋានដកហូតវត្ថុតាងមាន៖ សាច់ជ្រូកព្រៃស្រស់ចំនួន៧,៣០គីឡូក្រាម, សាច់ឈ្លូសស្រស់៩, ០០គីឡូក្រាម, ទន្សាយគល់ងាប់៤ក្បាល៨,២០គីឡូក្រាម, សំពោចក្រអូបងាប់២ក្បាល៤,៨០គីឡូក្រាម។
បច្ចុប្បន្ន សាច់សត្វយកមកដុតកម្ទេចចោលនៅផ្នែករដ្ធបាលព្រៃឈើបរសេដ្ឋដើម្បីចំណាត់ការតាមនិតិវិធី៕
មតិយោបល់