ព័ត៌មានជាតិ

ខ្លាំងមែន! ឈ្លោះគ្នាជាមួយប្រពន្ធ ថែមទាំងកាប់សមត្ថកិច្ចពេលចុះទៅអន្តរាគមន៍ថែមទៀត!

ភ្នំពេញៈ បុរសម្នាក់បានមានទំនាស់ជាមួយប្រពន្ធបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងបានរាយការណ៍ជូននគរបាលចុះទៅអន្តរាគមន៍ឃាត់ ខ្លាចក្រែងមានអំពើហិង្សាកើតឡើង។ ប៉ុន្តែពេលកម្លាំងទៅដល់បុរសនេះដែលស្រវឹងស្រាផងបានទាញដាវប្រុងកាប់តដៃក៏ត្រូវបាននគរបាលតែរអិលជើងដួលក៏ត្រូវនគរបាលចាប់ខ្លួនបាននាំយកទៅសាកសួរនៅប៉ុស្តិ៍តែម្ដង។

ហេតុករណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅជិតរោងចក្រកាត់ដេរឃ្យូអឹមអាយ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើឈ្មោះ សូ ឡេងហុង អាយុ៤០ឆ្នាំ មានប្រពន្ធឈ្មោះ ម.ច.ត អាយុ៣២ឆ្នាំ អ្នកទាំង២នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបានផឹកស្រាស្រវឹងប៉ុន្តែមិនមែនស្រវឹងដល់ថ្នាក់មិនដឹងអីនោះទេ បន្ទាប់មកបានមានទំនាស់ជាមួយប្រពន្ធ។ ដោយសារតែខ្លាចមានអំពើហិង្សា កើតឡើងប្រជាពលរដ្ឋបានរាយការណ៍ជូននគរបាលចុះទៅជួយអន្តរាគមន៍ ហើយពេលទៅដល់ ស្រាប់តែបុរសនេះបានទាញដាវគំរាមកាប់លើកម្លាំងនគរបាល។ ប៉ុន្តែចៃដន្យបានរអិលជើងដួលជ្រុះដាវពីដៃហើយនគរបាលបានស្ទុះទៅជាន់ដាវជាប់និងចាប់ខ្លួនបាននាំទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍តែម្ដង៕

មតិយោបល់