ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូលឿនទៅបុករបងថ្ម

កំពង់ធំៈ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទីយប់ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២១៦-២១៧ ភូមិលាបទង ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យមនុស្សស្លាប់។

ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1K-7137 (បើកបរទិសដៅពីជើងទៅត្បូង) ដោយឈ្មោះ ស៊ុត ញ៉ក់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរសន្តិសុខឯកជន (ស្លាប់នៅកន្លែងកើតហេតុមិនពាក់មួកសុវត្ថិភាព)។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយក វត្ថុតាងម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿន បានរេចង្កូតទៅខាងស្តាំដៃធ្លាក់ផ្លូវ ហើយជ្រុលទៅបុករបងថ្មព្រំដីរបស់ឈ្មោះ ញ៉ុក សុង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង៕

មតិយោបល់