ភ្នំពេញៈ សពទារិកាម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅតាមចិញ្ចើមផ្លូវ សង្ស័យកើតមិនគ្រប់ខែហើយស្លាប់ត្រូវម្តាយយកទៅបោះចោលរឺម្តាយលេបថ្នាំទម្លាក់ចោល ប្រហែលជាកំពុងធ្វើដំណើរត្រូវរលូតចេញហើយទុកចោលនៅកន្លែងកើតហេតុរួចក៏ធ្វើដំណើរទៅបាត់។
ហេតុការណ៍ប្រទះឃើញនោះកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមីនាឆ្នាំ២០១៨ ស្ថិតនៅតាមចិញ្ចើមផ្លូវលេខ៥ ត្រង់ចំណុចមុខរោងចក្រកិនស្រូវ(SSCORP)ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សពទារិកានោះប្រជាពលរដ្ឋបានសន្និដ្ឋានថាមានអាយុប្រហែល៧ខែ(កើតមិនគ្រប់ខែ)ហើយផ្ចិតទារិកានោះក៏មិនទាន់ជ្រុះទៀត។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុពួកគាត់បានបានដើរមកធ្វើការនៅរោងចក្រម៉ាស៊ីនខាងលើនៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសពទារិកានោះនៅតាមចិញ្ចើមផ្លូវគ្មានស្រកថង់រឺខ្ចប់អ្វីឡើយ មានសភាពបែកក្បាលស្នាមរថយន្តកិនបង្កឲ្យមានការភ្ញាក់ផ្អើលហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលរដ្ឋានឲ្យចុះមកពិនិត្យ។
ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ចរួចមកសមត្ថកិច្ចក៏បានប្រគល់ឲ្យប្រជាពលរដ្ឋយកទៅកប់ចោល៕
មតិយោបល់