ព័ត៌មានជាតិ

បើករថយន្តបុកគ្នាស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រួចរត់បាត់!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាក បានបុកជាមួយនឹងម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ បង្គោល​គីឡូម៉ែត្រ​លេខ​ ១៨៨​-១៨៩ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ករណីនេះកើតឡើងរវាងរថយន្តមិនចាំម៉ាក បានបើកបញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងម៉ូតូសង់ ០១៤ ស្លាកលេខ កំពត 1H-6802 ពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ រួចបន្តល្បឿនបើករត់គេចខ្លួនបាត់តែម្តង៕

មតិយោបល់