មន្ត្រីរបស់ក្រុមហ៊ុនអាកាសចរណ៍ Mahan របស់ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើក្រុមហ៊ុនអាកាសចរណ៍ Mahan របស់អ៊ីរ៉ង់ត្រូវបានរារាំង។ លោក Amir Hossein Zolanvari អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង សាធារណៈរបស់ក្រុមហ៊ុន អាកាសចរណ៍ Mahan Airlines បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការIRNA អំពី ការវាយប្រហារតាមអ៊ីនធឺណិត ដោយនិយាយថា នេះមិនមែនជាបញ្ហាថ្មីនោះទេ។
ការវាយប្រហារបែបនេះបានកើតឡើងពីមុន ហើយរាល់ពេលស្ថានការណ៍ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន។ ក្រុមសន្តិសុខអ៊ីនធឺណិតរបស់ក្រុមហ៊ុន Mahan បានធ្វើសកម្មភាពដ៏ឆ្លាតវៃ និងទាន់ពេលវេលា ដើម្បីទប់ស្កាត់ការវាយប្រហារ។
មតិយោបល់