ព័ត៌មានជាតិ

អភិបាលរាជធានី និងមន្ត្រីក្រោមឱវាទ ចុះពិនិត្យស្ថានភាព តំបន់បឹងកក់

ភ្នំពេញៈ នៅ​ព្រឹកថ្ងៃទី១៩ មិថុនានេះ អភិបាលរាជធានី និងមន្ត្រីក្រោមឱវាទ កំពុងចុះពិនិត្យស្ថានភាព តំបន់បឹងកក់ ជាពិសេសរកលទ្ធភាព ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ៦គ្រួសារ ​រងផលប៉ះពាល់ក្បែរតំបន់ផ្លូវដែលបង្កើតឡើងសំរាប់ បញ្ជៀសការកកស្ទះចរាចរណ៍ តំបន់ទីស្តីការគណៈរដ្ឋមន្ត្រី។

ទោះបីជាយ៉ាងណា លោក ប៉ា សុជាតិវង្ស បានអនុញ្ញាតិឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំង៦គ្រួសារ ធ្វើការជួបប្រជុំផ្ទាល់នៅសាលារាជធានី នៅព្រឹកថ្ងៃច័ន្ទស្អែកនេះ៕

មតិយោបល់