ភ្នំពេញៈ នាព្រឹកថ្ងៃទី១៩ ខែមុថុនា ឆ្នាំ២០១៦ លោកបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រធានគណៈពង្រឹងមូលដ្ឋានឃុំវិហារសួគ៌ និងឃុំស៊ីធរ តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹង មូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៃឃុំទាំងពីរ គឺឃុំវិហារសួគ៌ និងឃុំស៊ីធរ ដែលប្រារព្វធ្វើនៅទីស្នាក់ការបក្សឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
យុវជនទាំងពីរឃុំ បានអញ្ជើញចូលរួមក្នុងពិធីនេះ សរុបប្រមាណជាង២០០នាក់។ ពិធីជួបសំណេះសំណាលពេលនេះ គឺដើម្បីលើកកម្ពស់ស្មារតី និងពង្រឹងគោលជំហរគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា និងដើម្បីស្វែងយល់អំពីតម្រូវការ បញ្ហាប្រឈម និងសំណូមពរនានានៅក្នុងមូលដ្ឋាន ដែលអាចដោះស្រាយបានទាន់ពេលវេលា និងតាមលទ្ធភាពដែលអាចធ្វើបាន៕
មតិយោបល់