ព័ត៌មានជាតិ

នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត បើករថយន្ត​ម៉ាក Ford Ranger ស៊េរី ០១៦ ​ស្លាក​លេខភ្នំពេញ 2AJ-7877 ផ្ទុះកង់ក្រទ្បាប់ បណ្ដាលឲ្យរងរបួស

ព្រះវិហារ: កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់​ចរាចរណ៍​ ដោយរថយន្តមួយគ្រឿង បានក្រទ្បាប់បណ្ដាលឲ្យបុរសម្នាក់រងរបួស នៅ​ភូមិ​បាក់​កាំ ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ។

ជនរងគ្រោះ​ឈ្មោះ គឹម ចេ​ត្ថា​វី ជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បើកបរ​រថយន្ត​ម៉ាក Ford RANGER តែម្នាក់ឯង ពណ៌​ទឹកប្រាក់ ស៊េរី ០១៦ ពាក់​ស្លាក​លេខភ្នំពេញ 2AJ-7877។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារផ្ទុះកង់រថយន្ត។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការវាស់វែង និង​បញ្ជូនជនរងគ្រោះទៅកាន់​​មន្ទីរពេទ្យ៕

មតិយោបល់