កំពង់ស្ពឺៈ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្ដឹងរបស់អាណាព្យាបាលខាងស្រី ដោយចោទប្រកាន់ថា ជនសង្ស័យបានបង្ខាំងកូនស្រីរបស់ខ្លួន នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះតូ លីមស្រេង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅឃុំជើងរាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងកូនស្រីដើមបណ្ដឹង ឈ្មោះ ភ.ក ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយាល័យជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់