ព័ត៌មានអន្តរជាតិ

យន្តហោះ​ចម្បាំងចិន J-20 ​ ត្រៀមខ្លួន​រួចជាស្រេច ក្នុងសកម្មភាពប្រយុទ្ធ​ណាមួយ

ចិនៈ​ ​យោងតាមអ្នកស្រាវជ្រាវ​ នៅ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ក្រុងប៉េកាំង ​បានឲ្យដឹងថា យន្តហោះ​ចម្បាំង J-20 ដែលត្រូវបាន​ប្រគល់ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ បានប្រុងជើងការរួចជាស្រេច ​ក្នុង​សកម្មប្រយុទ្ធ​​ណាមួយ ដែលអាចកើតមានទ្បើងជាយថាហេតុ​។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។​

ក្រុមអ្នកស្រាវជ្រាវ និងជា​អ្នក​រចនា​ម៉ូដ​យន្តហោះ J-20 បាន​សម្តែង​ក្តី​រំពឹងទុកថា យន្ដហោះ​នេះ ​នឹង​អាចអនុវត្ត​គ្រប់​បេសកកម្មណាទាំងអស់ ដែលគេនឹកកំណត់ឲ្យវា​។​

យ៉ាងណាមិញ ​​J-20 នៅមានការខ្វះខាត​ដ៏ធំបំផុត ដោយ​សារម៉ាស៊ីន​របស់​វា ដែល​ប្រើ​ម៉ាស៊ីន WS-10G ជំនា​ន់ទី​៤ យក​គំរូ​តាម​ម៉ាស៊ីន AL-31 របស់​រុស្ស៊ី ដែលជា​ប្រភេទ​ម៉ាស៊ីន​ប្រើនៅគ្រប់យន្តហោះ Sukhoi Su-27s និង Su-27 ។​

ខណៈ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ចិន​ទាំងអស់ ​បាន​កំពុង​ខិតខំ​យ៉ាងខ្លាំងក្លា​លើ​ការផលិត​ម៉ាស៊ីន WS-15 ដែលមាន​សមត្ថភាព​ខ្ពស់ជាង​ម៉ាស៊ីន WS-10G ដើម្បីឲ្យម៉ាស៊ីន J-20 ​អាច​ប្រៀបធៀប​ទៅនឹង​ម៉ាស៊ីន Pratt & Whitney F119 ដែល​បំពាក់​លើ​យន្តហោះ F-22 Raptors របស់​អាមេរិក​៕

មតិយោបល់