ប៉ៃលិនៈ កាលពីវេលាម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ មានករណីនារីរងគ្រោះជាប្រពន្ធបានខឹង នឹងប្រចណ្ឌប្តីខ្លាំងពេក សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ ប្រភេទទឹកខៀវ បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បច្ចុប្បន្ននារីរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ដោយកំពុងព្យាយាមយកទៅសង្រ្គោះនៅមណ្ឌលបន្តផ្សេងទៀត ដោយតាមការបំភ្លឺពីប្រជាពលរដ្ឋដែលរស់នៅជុំវិញកន្លែងកើតហេតុបានប្រាប់ថា ខាងមន្ទីពេទ្យបង្អែកខេត្តប៉ៃលិនបានឲ្យវិលត្រឡប់ទៅផ្ទះវិញ ក៏ព្រោះតែស្ថានភាព ជនរងគ្រោះធ្ងន់ធ្ងរពេក ៕
មតិយោបល់