Post News Media ព័ត៌មានជាតិ ឆក់គេបានវាគ្រ...

ឆក់គេបានវាគ្រាន់ ពេលគេទាន់ជាប់ខ្នោះអ៊ីចឹង!..

ភ្នំពេញ: កាលពីវេលាម៉ោង២០,០០នាទី ថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុច មុខស្ថានីយ៍ប្រេងឥន្ធន:តេឡា ផ្លូវលេខ៧០ សង្កាត់ទួល សង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ២២,០០នាទី នៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥២៨ កែងផ្លូវលេខ២៧៥ ក្រុមទី៥៦ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ឈ្មោះ សុង កក្កដា ហៅ មុន្នី ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ តន្រ្តីករ ស្នាក់នៅផ្ទះលេខ ២៨២ ផ្លូវលំ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ម៉ូតូចាប់យក ម៉ូតូម៉ាកហុងដា ZoomerX ពណ៌ ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GQ-0266។
ជនរងគ្រោះឈ្មោះ សេង គីមមួយ ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិរកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ នៅផ្ទះ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕