ព័ត៌មានជាតិ

បុរសម្នាក់ ឡើងផ្សាដែកលើដំបូលផ្ទះ ​ខ្សែឆក់ភ្លើងស្លាប់!

​កោះកុង: មានករណីបុរសម្នាក់ ​ខ្សែឆក់ភ្លើងស្លាប់ កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅភូមិត្រពាំង ឃុំស្រែអំបិល ខេត្តកោះកុង។
ជនរងគ្រោះឈ្មោះ ទិន នៅ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងផ្សាដែក បានឡើងផ្សាដែកលើដំបូលផ្ទះ ក៏បានឆក់ចរន្តអគ្គិសនីបណ្ដាញខ្សែភ្លើងស្រាត(ភ្លើងឆៅ មានខ្សែរ៣)បណ្ដាលឲ្យធ្លាក់ពីលើដំបូលមកក្រោមធ្លាក់ផ្កាប់មុខបោកស្លាប់តែម្ដង។ ចំណែកសាកសព បានប្រគល់ជូនទៅក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់