ព័ត៌មានជាតិ

គ្រូបង្រៀនម្នាក់ចងកបញ្ចប់ជីវិត ដោយមានជំងឺសរសៃប្រសាទ ពេលកូនប្រពន្ធមិននៅផ្ទះ!

កណ្តាលៈ គ្រូបង្រៀនម្នាក់បញ្ចប់ជីវិតដោយចងក ព្រោះមានជំងឺសរសៃប្រសាទ ពេលកូនប្រពន្ធមិននៅផ្ទះ ទៅធ្វើការបាត់។

ហេតុការណ៍កើតឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៧និង២៥នាទី នៅភូមិកោះគ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះវ៉ន សារ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅនៅភូមិឃុំកើតហេតុ។

នៅថ្ងៃកើតហេតុ ប្រពន្ធ មិនបាននៅផ្ទះទេ គាត់ទៅធ្វើការងាររោងចក្រ។ លុះរហូតដល់ម៉ោង១៧ល្ងាច ទើបគាត់ត្រឡប់មកផ្ទះវិញ បើកទ្វារចូលផ្ទះ ក៏ប្រទះឃើញប្តីបានចងកនឹងខ្សែគោស្លាប់ នៅក្នុងផ្ទះបាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ច។

តាមការពិនិត្យ និងសន្និដ្ឋាន របស់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតចងកពិតមែន។

ចំណែកប្រពន្ធជនរងគ្រោះ បញ្ជាក់ថា ប្តីគាត់ មានជំងឺសរសៃប្រសាទ ហើយកន្លងមកចេះតែព្យាយាមរកចងកជាច្រើនលើកមកហើយ គាត់និងកូនបានដឹងទាន់ក៏ឃាត់បានរហូតដល់ថ្ងៃនេះ៕

មតិយោបល់