យោងតាមគេហទំព័របរទេសមួយដែលចុះផ្សាយនៅថ្ងៃទី ១៧ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា ស្ថានីយ៍ប៉ូលិសវ៉ាងឡង់ នៅក្នុងទីក្រុង Xuzhou ប្រទេសចិនបានចាប់ខ្លួនបុរសម្នាក់ដែលបានលួចចូលទៅក្នុងបន្ទប់ទឹកស្ត្រីដើម្បីលួចថតរូប។
មិនយូរប៉ុន្មានប៉ូលិសបានទទួលពាក្យបណ្តឹងពីក្មេងស្រីរងគ្រោះដែលរស់នៅក្នុងទីក្រុង Xuzhou បន្ទាប់ពីការចោទប្រកាន់ប៉ូលិសបានធ្វើការស៊ីបអង្កេតភ្លាមៗ។ តាមការត្រួតពិនិត្យដោយប្រពន្ធ័កាមេរ៉ាសុវត្ថិភាពប៉ូលិសក៏បានឃើញសកម្មភាពបុរសម្នាក់នេះតែងតែបង្ហាញខ្លួនជាញឹកញាប់នៅក្បែរបន្ទប់ទឹករបស់ស្ត្រី ដោយគ្មាននណាម្នាក់ចាប់អារម្មណ៍ថាគាត់ចូលទៅថតរូបស្ងាត់បែបនេះឡើយ។ តាមរបាយការណ៍ប៉ូលិសបញ្ជាក់ថា នៅក្នុងរយៈ ៨ នាទីគាត់បានលួចចូលបន្ទប់ទឹកស្ត្រី ៨ ដង ដើម្បីអនុវត្តសកម្មភាពអសីលធ៌មរបស់គាត់។ នៅថ្ងៃទី១៤ ខែ តុលា គាត់នៅតែបន្តទម្លាប់អាក្រក់របស់គាត់ដដែល បន្ទាប់មកក៏ត្រូវបានប៉ូលិសចាប់ខ្លួនដោយសារមានបណ្តឹងពីក្មេងស្រីរង់គ្រោះ។
នៅពេលដែលប៉ូលិសត្រួតពិនិត្យទូរស្ទព័ដៃរបស់គាត់ក៏បានឃើញរូបភាពក្មេងស្រីជាច្រើនសន្លឹកត្រូវបានគាត់ថតនៅក្នុងបន្ទប់ទឹកអស់យៈពេលមួយឆ្នាំមកហើយ ជាចុងក្រោយគាត់ត្រូវបានប៉ូលិសដាក់ពិន័យឲ្យជាប់ឃុំខ្លួន ១០ ថ្ងៃ និងបង់ប្រាក់ចំនួន ៥០០ យន់៕
https://i1272.photobucket.com/albums/y389/domneng/Bang/Toilet1_zps05244712.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Toilet2_zps390c6d6e.jpg
មតិយោបល់