ភ្នំពេញៈ កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកូរ៉េបុកម៉ូតូសណ្តោងរ៉ឺម៉ក បណ្ដាលឲ្យស្លាប់ស្លាប់ និងរបួសមនុស្ស ២នាក់ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ទឹម សុភាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់បាយម្ហូបមុខរោងចក្រ បច្ចុប្បន្នស្នាក់ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្លាប់) និងប្រពន្ធឈ្មោះ ឡុញ សុផល ភេទស្រី អាយុ៤ឆ្នាំ មុខរបរដូចគ្នា របួសធ្ងន់សន្លប់ស្តូក។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-2081 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានបុកម៉ូតូសណ្តោងរ៉ឺម៉កបើកឆ្លងផ្លូវពីត្បូងទៅជើង បណ្ដាលឲ្យបុរសជាប្ដីស្លាប់ និងប្រពន្ធរងរបួសធ្ងន់។
ខាងលើសន្លប់ម្តងទៀតនៅកន្លែងហេតុ ហើយត្រូវបានផងដែរ។
ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះ ត្រូវបានបងប្អូនហៅរថយន្ត សង្គ្រោះរបស់ឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកសព បន្ទាប់ពីជំនាញ ចុះធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារសព យកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងរថយន្ត ព្រមទាំងម៉ូតូរ៉ឺម៉កសណ្តោង ត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរង់ចាំការដោះស្រាយថ្ងៃក្រោយ៕
មតិយោបល់