Post News Media ព័ត៌មានជាតិ Range Rover ស...

Range Rover ស្លាកលេខ ភ្នំពេញ 2AC-2223 ទិញរាប់ម៉ឺនដុល្លារ បើកបុកដើមឆត័្រ ឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ: បុរសម្នាក់រថយន្តRange Roverមួយគ្រឿង រេចង្កូតទៅបុកដើមឆត្រ័មួយដើម នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ កាលពីវេលាម៉ោង៣យប់ទៀបភ្លឺ ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហ្គារ៉ាស រថយន្តយីហោ (ហ្គាលធិច ហ្គារ៉ាស) តាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកRange Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-2223 បើកបរដោយបុរសម្នាក់មានឈ្មោះ សុខ ខា អាយុប្រមាណជា៣០ឆ្នាំ ស្នាក់ក្នុងបូរីពិភពថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកដើមឆត្រ័ មួយដើមពេញទំហឹងបណ្តាលឲ្យរថយន្តបង្កខ្ទាតថយក្រោយប្រមាណជាង២ម៉ែត្រ បង្កឲ្យមានជាអណ្តាតភ្លើងឆាបឆេះតែម្តង។ ចំណែកម្ចាស់រថយន្តបានបើកទ្វារចេញគេចខ្លួនចេញពីកន្លែងកើតហេតុនិងមិនបង្កឲ្យមានរបួសនោះទេ។ ភ្លាមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននាំគ្នាយកទុយោបាញ់ទឹកនិងយកទឹកសាប៊ូជះពន្លត់តែនៅមិនរលត់ឡើយហើយបាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យស្នងការាជធានីភ្នំពេញចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ អស់ចំនួន៤គ្រឿង អស់រយ:ពេលជាងកន្លះម៉ោងទើបបានរលត់ទាំងស្រុង។ ចំណែករថយន្តបង្កខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅពេលក្រោយ៕