ព័ត៌មានជាតិ

ជក់ថ្នាំសោះ មានទាំងកំប៉ុងហ្គាសទៀត!

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវបានបើកការស្រាវជ្រាវជាមួយកម្លាំងបណ្តាប៉ុស្តិ៍បានចុះធ្វើការបង្ត្រាបជាក់ស្តែងករណីរក្សាទុកនូវ
សារធាតុញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៣កញ្ចប់តូច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមាត់ទន្លេ ក្រុម ១
ភូមិឃសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាក្នុងការបង្ត្រាបនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឯល រី យ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះលេខគ្មាន ក្រុម ២ ភូមិឃ សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀនអស់រយះពេល ០៣ ឆ្នាំ)។

ចំពោះសម្ភារ:ដកហូតមាន៖
១. ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
២.ក្រាមពណ៏សថ្លាចំនួន០៣កញ្ចប់តូច

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់