កំពង់ស្ពឺៈ នៅថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស២៥៦១ ត្រូវនិងថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦និង៤០នាទី មានឈ្មោះ ចេង សុខនឿន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបាក់ត្រាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង បានទៅមើលគោ នៅចំណុចខាងត្បូង ភូមិប្រហែង៣០០ម៉ែត្រ បានប្រទះឃើញឈ្មោះ ឯក សុខជា (ជាមនុស្សផឹកស្រាជាប្រចាំ) ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិជាមួយគ្នា ចងកនឹងខ្សែជ័រពណ៌ខ្មៅ ជាប់នឹងដើមពុទ្រាព្រៃកម្ពស់៣ម៉ែត្រ។
ករណីខាងលើនេះជំនាញបានពិនិត្យនៅលើសាកសពគ្មានស្នាកស្នាមអ្វីទាំងអស់និងមានកាចូលរួមពីក្រុមគ្រួសារជនរងគ្រោះនិងលោកមេភូមិ មេឃុំ។
ក្រុមគ្រួសារបានទទួលស្គាល់ពិតជាចងកសម្លាប់ខ្លួនពិតប្រាកដមែន។
សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់