ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូបអ្នកសម្អាងការ

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់កាបូបអ្នកសម្អាងការ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣៣នាទី​ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ចំណុចផ្លូវវៀងក្រុងលេខ២១ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះ សុខ សុវណារី ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរជាអ្នកសម្អាងការ ជិះម៉ូតូម៉ាកនិច ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ តាកែវ 1C-6125 ឌុបកូនអង្កូយពីមុខ ទៅឃ្លាំងលក់ដែក ពេលជិះមកដល់ចំណុចឃ្លាំងខាងលើ ស្រាប់តែត្រូវជនសង្ស័យឆក់កាបូប ដែលមានលុយ ៧០ម៉ឺនរៀល និងទូរសព្ទ២គ្រឿងតែម្តង៕

មតិយោបល់