ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រមួយគ្រឿង បើកលឿនជ្រុលបុករះផ្ទះពលរដ្ឋ បណ្តាលឲ្យស្រ្តីម្នាក់របួសធ្ងន់

ភ្នំពេញ: ស្ត្រីម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀត បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជាន់ហ្គែជ្រុលទៅបុករះផ្ទះពលរដ្ឋ បណ្តាលឲ្យស្រ្តីជាម្ចាស់ផ្ទះរងរបួសធ្ងន់ និងរងការខូចខាតសម្ភារអស់មួយចំនួន ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ដែលស្តិតនៅតាមបណ្តោយផ្លូវ១០៣R ក្នុងសង្កាត់ទួលសង្កែរទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាស្រ្តីម្ចាស់ផ្ទះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញស្រីម្នាក់ រួមដំណើរជាមួយ និងបុរសម្នាក់ទៀត បានរបើកថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2B -2507 បើកបរចេញពីផ្លូវបេតុងក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនបានខ្វះការប្រុងប្រយ័ត្ន បានជាន់ហ្គែជ្រុលទៅបុករះចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាតសម្ភារ:មួយចំនួន និងម៉ូតូមួយគ្រឿងទៀត ចំណែកស្រ្តីជាម្ចាស់ផ្ទះបានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកកជំនាញចរាចរណ៍ខណ្ឌឫស្សីកែវ ចុះមកដល់បន្ទាប់មកក៏បានទំនាក់ទំនង ទៅខាងផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកធ្វើការវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់