កំពង់ធំៈ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៨និង៣១នាទីយប់ សមត្ថកិច្ចទទួលព័ត៌មានពីប្រជាកាពារភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថាមានក្មេងៗ ៣នាក់ដើរដាក់អង្គប់កណ្តុរនៅតំបន់តាមវាលស្រែខាងជើងវត្តព្រះក្រសាំងចំងាយប្រហែល៧០០ម៉ែត្រ បានប្រទះឃើញសាកសពស្លាប់នៅក្នុងព្រៃគុម្ពោធល្ពាក់។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមៗ កម្លាំងនគរបាលនិងប្រជាកាពារចុះដល់កន្លែងកើតហេតុ បានពិនិត្យឃើញថាពិតជាមានសាកសពដេកស្លាប់ពិតមែន។
សាកសពឈ្មោះ សែម រិន អាយុ៥១ឆ្នាំ ស្នាក់នៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោយពីបានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មកម្ល៉េះ ។
ចំណែកមូលហេតុបណ្តាលមកពី ស្រវឹងជាប្រចាំ ហើយថ្មីៗនេះចេះតែផ្អើលរត់ចេញពីផ្ទះ៕
មតិយោបល់