ព័ត៌មានជាតិ

​កសិករម្នាក់ភ្ជួរដី ប៉ះចំឃ្លាំងគ្រាប់​បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ក្រុង​ប៉ោយប៉ែត៖ មាន​រឿង​​ភ្ញាក់​ផ្អើល​​មួយ បាន​​កើត​ឡើង​​កាល​ពី​​វេ​លា​​ម៉ោង ៩​​និង​​០០ នា​ទី​​ព្រឹក​​ថ្ងៃ​ទី​​០៤ ខែ​ឧស​ភា ឆ្នាំ​​២០​១៤ បន្ទា​ប់​ពី​​ក​សិករ​​ម្នាក់​​ឈ្មោះ ប៊ូ ឈិន ភេទ​​ប្រុស អាយុ ៣០​​ឆ្នាំ រស់​នៅ​ក្នុង​​ភូមិ​​ព្រៃ​​គប់​ ​សង្កាត់​​និង​​ក្រុង​ ប៉ោយ​ប៉ែតខេត្តបន្ទាយមានជ័យ បាន​ភ្ជួរដីចំការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ហើយ​បាន​ប្រទះឃើញ ឃ្លាំង​គ្រាប់​មួយកន្លែង ដែល​ត្រូវគេ​កប់​ជ្រៅ​ក្នុង​ដី​។​
found-old-mine-when-plowing-2
លោក អនុ​សេនី​យ៏​ឯក​កែវ​បូរ៉ា នាយប៉ុស្តិ៍​ព្រៃ​គប់​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១​បាន​ឲ្យ​ដឹងថា​៖​នៅ​ម៉ោង​៨​និង​៣០​នាទី​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​របស់លោក​បាន​ដើរ​របាត​ព្រៃ​តាម​បន្ទាត់​ព្រំដែន​ខ្មែរ​ចំណុច​កើត​ប៉ុស្តិ៍​ទិសដៅ​ទៅ​ចំណុច​ភូមិ​សិលា​ខ្មែរ ស្រាប់តែ​នៅ​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃទី​០៤​ឧសភា ប្រជាកសិករ​ម្នាក់​ឈ្មោះ ប៊ូ ឈិន បាន​ទូរ​សព្ទ័​មក​លោ​កថា​៖​គេ​បាន​ភ្ជួរដីចំការ​នៅក្បែរ​ព្រំដែន​ចំងាយ​ពី​ប៉ុស្តិ៍​ឈរជើង​៤០០​ម៉ែត្រ​គឺ​ប៉ះចំ​គំនរ​គ្រាប់​ដ៏​ច្រើន ប៉ុន្តែ​មិន​ផ្ទុះ​ទេ បន្ទាប់ពី​លោក​ទទួលបាន​ដំណឹង​ហើយក៏​មក​ពិនិត្យ​ដល់ទី​តាំង​នោះ​ភ្លាម ។

ហើយក៏​រាយ​ការ​ណ៏​ជូន​លោក សូ​ចាន់ណា​រី មេបញ្ជាការ​វរ​សេនា​តូច​នៃ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​ជាបន្ទាន់​ដើម្បី​ឲ្យ​បានដឹង​ព័ត៌មាន ។​ ​នៅ​រសៀល​ថ្ងៃទី​០៤​ឧសភា​នេះ​អង្គភាព​សារព័ត៌មាន​យើង​បាន​សាកសួរ​ជុំវិញ​រឿង​ខាងលើ លោក​បាន​បញ្ជាក់ថា​៖ គ្រាប់​ទាំងនោះ​គឺជា​គ្រាប់​ដែល​គេ​កប់​ទុក​តាំងពី​សម័យ​សង្គ្រាម​ខ្ទង់​ទស្សវត្ស​ន៏​ឆ្នាំ​៨០​របស់​កង​ព័​ទ​ពួក​ប៉ា​រ៉ា​កប់​ទុក​ដើម្បី​យុទ្ធសាស្ត្រ​ធើ្វ​សង្គ្រាម​ព្រោះ​គ្រាប់​ទាំងនោះ​នៅ​ប្រើការ​បាន​ទាំងអស់ ។​

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​៖​គ្រាប់​ខាងលើ​នោះ​គឺជា​ប្រភេទ​គ្រាប់​DK៨២​ខ្លះ​និង​គ្រាប់​អា​ហុក​ខ្លះ​លើសពីនេះទៅទៀត​នោះ​យើង​នូវ​ពុំទាន់​បានដឹង​ចំនួន​បស់​វា​នៅឡើយ​ទេ ។​ ​លោក​មេបញ្ជាការ​ដដែល​បន្ត​ថ្លែង​ទៀតថា​៖​នៅ​ព្រឹក​ថ្ងៃទី​០៥​ឧសភា​២០១៤​នេះ​លោក​នឹង​រាយ​ការ​ណ៏​ឲ្យ​ក្រុម​ជំនាញ​ខាង​ស៊ី​មាក​គេ​មក​យក​វា​ទៅ​រក្សាទុក ហើយ​ពេលនោះ​យើង​នឹង​បានដឹង​ចំនួន​របស់​វា​ពិត​ប្រា​ដក ៕​

មតិយោបល់