ព័ត៌មានជាតិ

វិធី​បួន​យ៉ាង​ដើម្បី​រក្សា​ទិន្នន័យ​នៅលើ ទូរស័ព្ទ​ដ៏​ឆ្លាត​វៃ​

​លក្ខណៈ​ពិសេស​ដែល​ទូរស័ព្ទ​ទំនើប​បាន​ផ្តល់ឲ្យ គឺជា​សមត្ថភាព​ដែល​ដ៏​អស្ចារ្យ​ដែល​អាច​រក្សាទុក​តម្លៃរ​បស់​ទូរស័ព្ទ​ចល័ត​នេះ​នៅលើ​បណ្តាញ networks បាន​។ ជាមួយនឹង​ការ​ផ្ដល់​យោបល់​តូច 4 យ៉ាង​សម្រាប់​អ្នកប្រើប្រាស់​ទូរស្ទ​ព័ smartphone ដែល​អាច​រក្សាទុក​នូវ​ចំនួន​ទឹកប្រាក់​ដ៏​សំខាន់​នៃ​ការចំណាយ​ប្រចាំ​ខែ​។​

១. ប្រើ Wi-Fi នៅពេល​ដែល​ចាំបាច់​
​នេះ​គឺជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ដើម្បី​ជំនួស​បណ្តាញ Wi-Fi 2G/3G កាន់តែ​ប្រសើរ​។ មាន​កម្មវិធី​ជា​ច្រើន​ដែល​ផ្តល់​អាទិភាព​ក្នុង​ការប្រើប្រាស់ Wi-Fi ជំនួស​
​ប្រពន្ធ័ Network ។ ហើយ​កម្មវិធី​របស់ Android នៅ​តែ​ធ្វើការ Update ប្រសិនបើ​ឧបករណ៍​របស់​អ្នក​ភ្ជាប់​ទៅ​ប្រពន្ធ័ Wi-Fi​។ ម្យ៉ាងទៀត​របៀប​ក្នុងការ Backup System ទៅក្នុង Cloud ដូចជា Dropbox ឬក៏ iCloud គឺ​មាន​មុខងារ​ស្រដៀង​គ្នា​។​

២. បិទ​កម្មវិធី​ដែល​ដំណើរការ​ក្នុង​ផ្ទៃ​ខាងក្រោយ​
​បច្ចុប្បន្ន​នេះ​ភាគច្រើន​នៃ​អ្នក​ប្រើ​ដែល​មិនបាន​យកចិត្តទុកដាក់​ណាមួយ​ទៅ​កម្មវិធី​ផ្ទៃ​ខាងក្រោយ​ព្រោះ​វា​នៅតែ​អាច​ធ្វើ​ការតភ្ជាប់​ទិន្នន័យ​។ ជាធម្មតា​នៅក្នុង​សង្គម​ប​ច្ច​ប្បន្ន​ពោ​ពេញ​ទៅ​ដោយ​បណ្តាញ​ដូចជា Facebook, កម្មវិធី RSS ជា​កម្មវិធី​អាន​ព័ត៌មាន​ឬ​អ៊ី​ម៉ែ​ល កម្មវិធី​ផ្ញើ​សារ OTA រួម​ទាំង​ហ្គេម​ជាដើម​។ ប្រសិនបើ​អ្នក​មិន​ត្រូវការ Update ជា​ញឹកញាប់​ទេ​សូម​បិទ​ពួកវា​ដើម្បី​រក្សា​ទុក​ការចំណាយ​និង​ថ្ម​អាច​ប្រើ​បានយូរ​។​

៣. ការផ្ទុក​មាតិកា (Content)
​បច្ចុប្បន្ន​មាន​កម្មវិធី​ភាគច្រើន​ដែល​ផ្ទុក​នូវ Content សម្រាប់​ធ្វើការ​មើល​ដោយ​មិនចាំបាច់​ធ្វើ​ការភ្ជាប់​ទៅ Network ដូចជា ការអាន​កាសែត​ដោយ​មិនបាច់ Online Newsroom, BaoNet, Cafe និង​មាន​សេវាកម្ម Google ផ្សេង​ទៀត​ដែល​មាន​ល​៼​ក្ខ​ណៈ​ពិសេស​ដូចជា Google Maps, YouTube ឬក៏ the Google Plus ដែល​ជា​បណ្តាញ​សង្គម​សុទ្ធតែ​មាន​ការរក្សា​ទុក​នូវ Content ដូចគ្នា​។​
៤. Compress ទិន្នន័យ​ដែល​ដោ​ន​ឡូត​
​កម្មវិធី Browsers ភាគ ច្រើន​សុទ្ធតែ​មាន​សម្ថ​ភាព​ក្នុងការ Compress ទិន្នន័យ​ដែល​បាន​ដោ​ន​ឡូត​ពី​ម៉ាស៊ីន Server ដើម្បី​បញ្ចូល​ទៅ​ទូរស្ទ​ព័​របស់​អ្នកប្រើ​ប្រា​ស់​។ ជាធម្មតា​កម្មវិធី​នេះ Opera mini នៅតែ​មាន​ភាព​ពេញនិយម​ដដែល​សម្រាប់​ឆ្នាំ​នេះ​ដែល​អាច​ប្រើ​នៅ​លើ​ទូរស្ទ​ព័​ទាំងអស់​។ ហើយ​បច្ចុប្បន្នេះក្រុ​ហ៊ុន Nokia បាន​ប្រកាស​បើក​កម្មវិធី Browser Xperss ផ្ទាល់ខ្លួន​ដែល​មាន​លក្ខណៈ​ពិសេស​ស្រដៀងៗ​គ្នា​។ រីឯ Google ក៏​បាន​បង្កើត​នូវ​មុខងារ​សម្រាប់ Compress ទិន្នន័យ​នៅលើ browser Mobile Chrome សម្រាប់ Version 28 ផង​ដែល​៕

1

មតិយោបល់