ព័ត៌មានកីឡា

Bayern លុត Dortmund មិនសំចៃដៃ ខណៈ Lewandowski ស៊ុត Hat trick

ក្រុមជើងឯកអាឡឺម៉ង់​ Bayern Munich ហាក់មិនទុកមុខឲ្យក្រុម Dortmund ឡើយ ដោយបំបាក់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ មិនឲ្យតដៃបានវិញឡើយ កាលពីយប់មិញនេះ។

ក្រោយពីប្រកួតចាញ់ក្រុម RB Leipzig កាលពីប្រកួតមុន ក្រុម Bayern Munich បានមកសងសឹកភាពឈឺចាប់លើក្រុម Dortmund យ៉ាងចាស់ដៃ ដោយបំបាក់មិនឲ្យងើបមុខរួចក្នុងលទ្ធផល ៦-០។ ក្នុងនោះដែរ ខ្សែប្រយុទ្ធដែល​កំពុងទទួលនូវពាក្យចរចាមអារាម ផ្លាស់ទៅកាន់ Real Madrid គឺកីឡាករប៉ូឡូញ​Robert Lewandowski ស៊ុតបាន Hat trick ក្នុងការប្រកួតនេះ ដោយរកបាន​នៅនាទីទី ៥, ៤៤, និងនាទីទី៨៧។

ចំណែក៣គ្រាប់ផ្សេងទៀត របស់ក្រុម Bayern Munich រកបានដោយការស៊ុតរបស់កីឡាករ James Rodriguez នៅនាទីទី១៤, Thomas Mueller​ រកបាននៅនាទីទី២៣ និងការស៊ុតរបស់កីឡាករ Franck Ribery នៅនាទីទី៤៥ ។ គួរបញ្ជាក់ផងដែរថា ក្រុម Bayern Munich កំពុងនាំមុខដាច់ លើកំពូលតារាង Bundesliga ដោយក្រុមមួយនេះ រំពឹងខ្ពស់ ក្នុងការឈ្នះពាននេះ ក្នុងរដូវកាលនេះ ជាបន្តទៀត។

ដូច្នេះហើយ ក្រុម Bayern Munich បានផ្តល់នូវមេរៀនយ៉ាងចាស់ដៃមួយដល់​ក្រុម Dortmund តាមរយៈការបំបាក់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ ដោយមិន​ឲ្យតដៃបានវិញ សូម្បីតែ១គ្រាប់ឡើយ។

https://www.youtube.com/watch?v=OvzU91YLTFc

មតិយោបល់