ភ្នំពេញៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់កាបូបពីនារីជនជាតិបរទេសម្នាក់មិនបានសម្រេច រួចជិះម៉ូតូទៅបុករបាំងថ្មដួលម៉ូតូ ត្រូវប្រជាពលរដ្ឋដេញចាប់បានប្រគល់អោយសមត្ថកិច្ច ខណៈដែលជនរងគ្រោះដើរចេញពីផ្សារទំនើប EAON ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចខាងមុខផ្សារEAON តាមបណ្ដោយផ្លូវព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ នី តុលា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅម្ដុំផ្សាPC ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ភ្នំពេញ ជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1GW-4432 ។ ចំណែកជនរងគ្រោះក្រោយពីកើតហេតុចេញពីកន្លែងកើតហេតុបាត់។
ចំណែកបុរសម្នាក់ទៀតឈ្មោះ ឌុម នរ៉ាក់ អាយុ២៨ឆ្នាំ ដែលអះអាងថាខ្លួនជាគីងសម្ងាត់របស់សមត្ថកិច្ច បានចូលមកការពារជនសង្ស័យ ខ្លាចប្រជាពលរដ្ឋវាយ រួចចង់រំដោះជនសង្ស័យយកទៅប៉ុស្តិ៍ក៏ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចចោទថាជាបក្ខពួកទៅវិញ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យនៅកន្លែងកើតហេតុ ហើយបច្ចុប្បន្នត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកមកសួរនាំនៅប៉ុស្ដិ៍នគរបាលទន្លេបាសាក់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់