កូរ៉េៈ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យ បានចូលរួមការប្រគុំតន្រ្តីជាលើកដំបូង នៅទីក្រុងព្យុងយ៉ាង ដែលមិនធ្លាប់មានរយៈពេលជាងមួយទសវត្សកន្លងមកហើយ ដោយមានក្រុមអ្នកសម្តែងមកពីកូរ៉េខាងត្បូង រួមមានវង់តន្ត្រីK-pop ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨។
សម្រាប់ការចូលរួមរបស់លោក គីម នៅក្នុងការប្រគុំតន្រ្តីនេះ ត្រូវបានគេមើលឃើញថា ជាកាយវិការចុងក្រោយបំផុតមួយ ដើម្បីបង្ហាញពីការផ្សះផ្សារគ្នា មុនជំនួបកំពូលអន្តរកូរ៉េ។
ដោយជំនួបរវាងប្រទេសទាំងពីរខាងមុខនេះ បានកើតឡើងបន្ទាប់ពីទំនាក់ទំនងការទូតនៅលើឧបទ្វីបកូរ៉េ មានការវិវឌ្ឍលឿន ក្រោយពីកើតមានភាពតានតឹងដាក់គ្នាអស់រយៈពេលរាប់ខែ។
សូមជំរាបថា លោកគីម និងភរិយា ដែលជាអតីតអ្នកចំរៀង បានទៅទស្សនាការសម្តែងកាលពីថ្ងៃអាទិត្យ ដែលធ្វើឲ្យលោកក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេ ដែលបានចូលរួមទស្សនាការប្រគំតន្ត្រីរបស់កូរ៉េខាងត្បូង៕
មតិយោបល់