ព្រៃវែងៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ទៅបុកជាមួយនឹងម៉ូតូសេ១២៥ បណ្តាលឲ្យស្ត្រីម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្រសោច ស្រុកបាលភ្នំ ខេត្តព្រៃវែង។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-5128 ចំណែក ម៉ូតូម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ ព្រៃវែង 1B-6430 បណ្តាលឲ្យស្ត្រីដែលជាអ្នកបើកម៉ូតូស្លាប់ យ៉ាងអណោចអាធ័ម។
រហូតមកដល់ពេលនេះ សត្ថមកិច្ចកំពុងតែស៊ើបសួរជនបង្កនិងបានឲ្យអ្នកយកព័ត៌យើងដឹងថា ករណីនេះ នៅមិនទាន់អាចកំណត់ រឺដាក់បន្ទុកទៅលើជនបង្កបាននោះទេ ព្រោះឯកសារមិនទាន់គ្រប់គ្រាន់។ ការលើកឡើងបែបនេះ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ កើតទុកមិនសុខចិត្ត ព្រោះធ្វើឲ្យជនរងគ្រោះស្លាប់ប៉ុណ្ណឹងហើយ នៅតែចាំប្រមូលឯកសារគ្រប់គ្រាន់ទៀត។
ពាក់ពន្ធ័នឹងការលើកឡើងរបស់សមត្ថកិច្ចនេះដែរ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះបានបន្តថា ដោយសារតែមានខ្សែអ្នកធំមានអំណាចក្នុងខេត្តព្រៃវែងនៅពីក្រោយ ទើបលោកអធិការមិនទាន់មានចំណាត់ការទៅលើជនបង្ក៕
មតិយោបល់