ព័ត៌មានជាតិ

ម៉ូតូនិងម៉ូតូ បោលបុកគ្នា របួសទាំងសងខាង

ព្រះសីហនុ: បុរស២នាក់បានរងរបួសធ្ងន់ និងស្រាល ដោយគ្រោះថ្នាក់ចរណ៍ជិះម៉ូតូបុកគ្នាកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩៥-១៩៦ ស្ថិតនៅក្នុងភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ក្នុងពេលដែល ម៉ូតូ ០១គ្រឿងម៉ាក SUZUKI Smash ពណ៌ទឹកមាស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ព្រហ្ម រ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករ មានទីលំនៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីលិច បត់ទៅ ត្បួង លុះដល់ចំណុចកើតហេតុក៏បានបុកម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពាក់ផ្លាកលេខកណ្ដាល1G-0356 បើកបរដោយឈ្មោះ យ៉ូប ឌុត ភេទ ប្រុស អាយុ ៥៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិបត់គគី ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ មានទិសដៅពី ត្បួង ឆ្ពោះទៅ ជើង បណ្ដាលឲ្យរងរបួសទាំងសងខាង ក្នុងនោះឈ្មោះព្រហ្ម រ៉ា រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅភ្នំពេញនិងឈ្មោះយ៉ូប ឌុត រងរបួសស្រាល សំរាកព្យាបាលនៅគ្លីនិកឯកជនវាលរេញ៕

មតិយោបល់