ឥណ្ឌូនេស៊ី: មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃអាទិត្យនេះថា ទឹកជំនន់និងការបាក់ដីនៅចំកណ្តាលខេត្ត Java ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ និង២៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។
លោក Sutopo Purwo Nugroho អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា ភាគច្រើននៅក្នុងចំណោមជនរងគ្រោះគឺរស់នៅក្នុងស្រុក Purworejo, ស្រុក Banjarnegara និងស្រុក Kebumen ហើយលកបានបន្ថែមទៀតថា ផ្ទះសម្បែងរាប់សិបខ្នងត្រូវបានរងការខូចខាតនិងបំផ្លាញផងដែរ។
សូមបញ្ជាក់ថា កាលពីខែមុន សិស្សសាលាចំនួន ១៥នាក់ បានស្លាប់នៅពេលដែលរអិលបាក់ដីមួយ បានវាយប្រហារជំរុំរបស់ពួកគេនៅកន្លែងទេសចរណ៍មួយដែលពេញនិយមនៅក្នុងភាគខាងលិចប្រទេសឥណ្ឌូនេស៊ី៕
មតិយោបល់