ព័ត៌មានជាតិ

សាហាវមែន! ករណីហិង្សាប្ដីវាយប្រពន្ធរហូតដល់ស្លាប់ នៅមាត់អូរ ខេត្តបាត់ដំបង់

បាត់ដំបងៈ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីហិង្សាក្នុងគ្រួសារ បណ្ដាលឲ្យស្រ្តីជាប្រពន្ធស្លាប់ ចំណុចអន្លង់ក្រពើ ស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំង។

ជនសង្ស័យជាប្ដីឈ្មោះ សោម គង់ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ វី ឆក ភេទស្រី អាយុ ២៨ឆ្នាំ ជាប្រពន្ធរហូតដល់ស្លាប់ ក្បែរមាត់អូរក្នុងមូលដ្ឋានមួយកន្លែងខាងលើ ។

ក្រោយពេលកើតហេតុជនសង្ស័យ បានដើរចូលភូមិទៅខ្ចីម៉ូតូអ្នកស្រុកប្រាប់ថា ខ្ចីម៉ូតូជូនប្រពន្ធទៅមន្ទីរពេទ្យ ប៉ុន្តែគេមិនឲ្យខ្ចី ហើយក៏មិនសាកសួររកមូលហេតុនោះដែរ ដោយខ្ចីម៉ូតូអ្នកភូមិមិនបានជនសង្ស័យ ក៏គេចខ្លួនបាត់តែម្តង។ រហូតដល់វេលាម៉ោង ៩និង៣០នាទីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ទើបទទួលដំណឹងពីប្រជាពលរដ្ឋថា ជនរងគ្រោះបានស្លាប់នៅចំណុចកើតហេតុខាងលើ ដោយមានស្លាកស្នាមរបួស លើផ្ទៃមុខផង។ ទទួលបានព័ត៌មាននេះ និងក្រោមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងនគរបាលក្នុងផែន ដែលមានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យនគរបាល បច្ចេកទេសវិទ្យាសាស្រ្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល និងអាជ្ញាធរមូលដ្ឋាន ធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យសាកសព កន្លែងកើតហេតុ និងធ្វើការវាយតម្លៃសន្និដ្ឋាន ចំពោះករណីខាងលើនេះ និងស្វែងរកចាប់ខ្លួន បុរសជាប្តីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់