អង់គ្លេសៈ ក្នុងកម្មវិធីបង្ហាញនៅថ្ងៃបុណខូបលើកទី១០០ របស់ក្រុមហ៊ុន BMW ក្រុមហ៊ុន Rolls-Royce បានបង្ហាញគ្រោងរចនាម៉ូដ រថRolls-Royceថ្មី របស់ខ្លួនដែលត្រូវបានអះអាងមថានឹងចេញក្នុងថ្ងៃអនាគតឆាប់ៗនេះ។
ដូចរថយន្ត ហ្វត វីនថេកដែរ អ្នកនឹងអាចឃើញម៉ាស៊ីន នៅក្នុងប៊ូត និងថ្នាក់ឥវ៉ាន់ ខាងក្រោយកងមុខបន្តិច
ប៉ុន្តែអ្វីដែលអស្ចារ្យ គឺ វាបើកបរដោយស្វ័យប្រវត្តិ និងគ្មានចំហាយឧស្ម័នភាយចេញទេ។
នៅផ្នែកខាងក្នុង អ្នកនឹងរកឃើញ សាឡុងមួយសម្រាប់ មនុស្ស២នាក់ គ្របដណ្តប់ដោយសរសៃសូត្រ និងដៃចង្កូតត្រូវបានគេបង្កប់ចោល(គ្មានចង្កូត) អាចមើលឃើញតាមរយៈការបង្ហាញលើអេក្រង់កញ្ចក់ ។
លោក Giles Taylor នាយកផ្នែករចនាម៉ូដរបស់ក្រុនហ៊ុនផលិត រថយន្ត Rolls-Royce បាននិយាយថា រថយន្តថ្មីមួយនេះគឺត្រូវផលលិតឡើង ដើម្បីកត្តាអនាម័យសម្រាប់មនុស្ស យើងទាំងអស់គ្នា។
យ៉ាងណាក៏ដោយបើតាម លោក Taylor បានឲ្យដឹងថារថយន្ត Rolls-Royce ថ្មីនេះ ស្ថិតនៅជាគំនិតគ្រោងនៅឡើយទេ ហើយគេនឹងដាក់ឲ្យប្រាស់នៅលើទីផ្សារនៅឆ្នាំ ២០៤០៕
មតិយោបល់