កំពង់ស្ពឺៈ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិត្រពាំងគង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ:លើក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យ ឈ្មោះ ស៊ុន វិន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះឈ្មោះ ស.ស ភេទស្រី អាយុ ១២ឆ្នាំ រស់នៅមណ្ឌលក្ដីសង្ឃឹមថ្មីនៃកុមារកម្ពុជា (ភូមិយើង ) ស្ថិតនៅភូមិឃុំកើតហេតុខាងលើ ។
ករណីនេះ បានកើតទ្បើងនៅម៉ោង ៦ និង ៤០នាទីល្ងាចថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចព្រៃក្នុងមណ្ឌលខាងលើ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភក្មេងស្រីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់