Post News Media ព័ត៌មានជាតិ ជិះម៉ូតូល្បឿន...

ជិះម៉ូតូល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុករថយន្ត របួសធ្ងន់ម្នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងរវាងម៉ូតូ ទៅបុករថយន្ត១គ្រឿង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅវេលាម៉ោង ៤ និង៤៥នាទីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣១-៣២
ចំណុច ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ម៉ូតូបង្ក ម៉ាកYAMAHA mio ពណ៌ស ប្រភេទស្រី ពាក់ស្លាកលេខ CM 28663 បើកបរដោយជនមិនស្គាល់អអត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល៣០ ឆ្នាំជាង ជនជាតិវៀតណាម មានទិសដៅពីអ្នកលឿងទៅភ្នំពេញ លុះមកចំណុចកើតហេតុ ក៏បានបុករថយន្តម៉ាក TOYOTA TACOMA ពណ៌បៃតងចាស់ ប្រភេទដឹកទំនិញធុនតូច ពាក់ស្លាកលេខភ្នំពេញ 2H-3347 បណ្ដាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដែលជនរងគ្រោះ មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ និងរថយន្តខូចស្រាល ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរប្រាលស្រុកកៀនស្វាយ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។

តាមការសន្និដ្នានរបស់សមត្ថ ចំពោះករណីនេះ បណ្តាលមកពីអ្នកបើករថយន្ត មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបត់ឆ្លងផ្លូវ
ហើយអ្នកបើកម៉ូតូវិញធ្វេសប្រហែស មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ៕