ការទទួលទានរបបអាហារមានតុល្យភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាំទ្រដល់សុខមាលភាព និងការអភិវឌ្ឍរបស់ទារកក្នុងផ្ទៃ។ ហេតុនេះ អ្នកម្តាយត្រូវព្យាយាមទទួលទានប្រភេទអាហារណា ដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ជាប្រចាំ។
១.អាស៊ីតហ្វូលិក
- ជួយទប់ស្តាត់ពិការភាពខួរក្បាលពីកំណើត។
- ជំរុញដល់ការវិវត្តគភ៌ នៅក្នុងដំណាក់កាលដំបូង
២.ជាតិដែក
- ជួយកសាងជាលិកា
- រក្សាឈាមឲ្យមានសុខភាពល្អ
- កាត់បន្ថយភាពអស់កម្លាំងរបស់អ្នកម្តាយ
៣.អាស៊ីតខ្លាញ់អូមេហ្គា-៣
- ជំរុញដល់ការអភិវឌ្ឍខួរក្បាល ភ្នែក និងប្រព័ន្ធសរសៃប្រសាទរបស់ទារក។
- សារធាតុចិញ្ចឹមប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងគ្រាប់ វ៉ាល់ណាត់ ស្រីសាម៉ុន ត្រីសាឌីន…
- ក្នុងមួយសប្តាហ៍ អ្នកត្រូវព្យាយាមទទួលទានឲ្យបាន ២ដង។
៤.វីតាមីន D
- ជំរុញដល់ការអភិវឌ្ឍឆ្អឹង ធ្មេញ និងប្រព័ន្ធការពាររាងកាយរបស់ទារក។
- វីតាមីននេះមានប្រភពមកពីពន្លឺព្រះអាទិត្យ។
- ក្រៅពីនេះអ្នកអាចទទួលតាមរយៈរបបអាហារមួយចំនួន។
៥.អ៊ីយ៉ូត
- គាំទ្រដល់ការរំលាយអាហារ
- ល្អសម្រាប់ខួរក្បាល និងការអភិវឌ្ឍប្រព័ន្ធប្រសាទ
ការទទួលអាស៊ីតហ្វូលិក និងវីតាមីន D ឲ្យបានគ្រប់គ្រានតាមរយៈរបបអាហារ មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ស្ត្រីមេផ្ទះគ្រប់រូប។ ប៉ុន្តែអ្នកជំនាញបានណែនាំថា អ្នកម្តាយត្រូវព្យាយាមទទួលទាន វីតាមីន D ១០ក្រាម និងអាស៊ីតហ្វូលិក ៤០០មីលីក្រាមក្នុងមួយថ្ងៃ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដកស្រង់ពី៖ pregnancyvideo
មតិយោបល់