តាកែវៈ ដោយមានបទបញ្ជារបស់លោកស្នងការ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយប៉ុស្ដិ៍ត្រពាំងក្រញូង បានអនុវត្តដីកា ចាប់ខ្លួនលេខ258ចុះថ្ងៃទី16,06,2016 ចេញដោយចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្ដាល ដោយយើង
បានចាប់ខ្លួនជនសង្ស័យឈ្មោះ ទឹម សារី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរនគរបាលអង្គរក្ស នៅភូមិគោកពពេល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាក ពីបទឃាតកម្មគិតទុកជាមុន។
ក្រោយការចាប់ខ្លួននៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ ដោយមានបទបញ្ជាពីលោកស្នងការ និងលោកព្រះរាជអាជ្ញា បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចស្រុកអង្គស្នួល ដើម្បីអនុវត្តន៍តាមច្បាប់រួចហើយ៕
មតិយោបល់