ព្រឹត្តិការណ៍ World Cup ២០១៨ នាប្រទេសរុស្ស៊ីឆ្នាំនេះ ត្រូវបានទម្លាយឲ្យដឹងថា នឹងក្លាយជាព្រឹត្តិការណ៍ ដែលចំណាយថវិការច្រើនជាងគេបំផុត ពោលគឺច្រើនជាង ការចំណាយក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ ២០១៤ ទៅទៀត។
ជាក់ស្តែងណាស់ បើតមរបាយការណ៍ របស់ FIFA បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានបង្ហាញនូវទំហំទឹកប្រាក់រហូតដល់ទៅ ៧៩១លានដុល្លាក្នុងការរៀបចំព្រឹត្តិការណ៍ លំដាប់ពិភពលោកមួយនេះ។ ជាការពិតណាស់ នេះគឺជាទំហំទឹកប្រាក់យ៉ាងសម្បើមមួយ ដែលមិនធ្លាប់មានក្នុងការចំណាតទៅលើ ព្រឹត្តិការណ៍ ដ៍ធំបំផុតរបស់ពិភពលោកឡើយ ខណៈកាលពី World Cup ២០១៤ កន្លងមកនៅប្រទេសប្រេស៊ីល ចំណាយអស់ត្រឹមតែ ៥៦៤លានដុល្លាប៉ុណ្ណោះ។
យ៉ាងណាវិញ បើក្រឡេកមើល ទៅលើក្រុមទាំង ៣២ ដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ក៍ទទួលបានលុយច្រើនគួរសមផងដែរ ទៅតាមវគ្គនីមួយៗ គ្រាន់តែក្រុមដែលបានលេងទាាមអ ៣២នៅវគ្គចែកពូលនេះ ទទួលបានទឹកប្រាក់ ១លានដុល្លាកន្លះ។ ជាងនេះទៅទៀត ក្រុមដែលបានឆ្លងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ នឹងទួលបានប្រាក់កើនឡើងទ្វេរដងរហូតដល់ទៅ ៨លានដុល្លាក្នុងមួយក្រុម ហើយលុយនេះ នឹងកើនឡើងបន្ថែមទៀត ទៅតាមវគ្គកាន់តែសំខាន់ជាងនេះទៀត។
តោះ! មកដឹងពីក្រុមទាំង៣២ ដែលទទួលបានប្រាក់ក្នុងការប្រកួត តាមវគ្គនីមួយៗ នៃព្រឹត្តិការណ៍ World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី ខាងក្រោមនេះទាំងអស់គ្នា៖
វគ្គចែកពូលទទួលបាន ១លានដុល្លាកន្លះ
វគ្គ ១៦ក្រុមចុងក្រោយទទួលបាន ៨លានដុល្លា
វគ្គ ៨ក្រុមចុងក្រោយ ១២លានដុល្លា
ធ្លាក់នៅវគ្គ៤ក្រុមចុងក្រោយ ទទួលបាន ១៦លានដុល្លា
លេខ៤ ទទួលបាន ២២លានដុល្លា
លេខ៣ ទទួលបាន ២៤លានដុល្លា
លេខ២ ទទួលបាន ២៨លានដុល្លា
ជើងឯក ទទួលបាន ៣៨លានដុល្លា
មតិយោបល់