ព័ត៌មានជាតិ

កំពុងកាត់ស្មៅចម្ការសុខៗ ស្រាប់តែផ្ទុះរញ្ជួយដី របួសធ្ងន់ម្នាក់

ក្រចេះ: ករណីផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមួយ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោ ៤ ល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចភ្នំចំអៀត ភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

ជនរងគ្រោះ ឈ្មោះ ផល្លា ធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិដូង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ (របួសជើងទាំងសងខាង និង
របួសចំចញ្ចើម) កំពុងសម្រាកព្យាបាលនៅផ្ទះពេទ្យឯកជន។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បានកើតទ្បើងនៅពេលជនរងគ្រោះ បានយកម៉ាស៊ីនកាត់ស្មៅចម្ការ ប៉ះចំគ្រាប់ ទើបបណ្តាលឲ្យផ្ទុះតែម្តង។

ប្រភពដដែល បានបញ្ជាក់ថា គ្រាប់ដែលផ្ទុះ គឺជាប្រភេទគ្រាប់អឹម៧៩ ដែលនៅសេសសល់ពីជំនាន់សង្រ្គាម៕

មតិយោបល់