ព័ត៌មានជាតិ

កូនចុងអប្រិយ! ខឹងសុំលុយទិញស្រាមិនបាន គំរាមសម្លាប់និងដេញកាប់ម្តាយក្រោយរត់ពេញភូមិ..

កំពង់ស្ពឺ: នៅវេលាម៉ោង៩ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ កម្លាំងព្រហ្មទណ្ឌស្រុក សហកាជាមួយកម្លាំងប៉ុស្ដិ៍កាហែង បានឃាត់ខ្លួនឈ្មោះ សួស សុផល ហៅ​ វែង ភេទ​ប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ ដោយបានកាន់កាំបិតផ្គាក់គំរាមកាប់សម្លាប់ទៅលើឈ្មោះ ឌឹម ពៅ ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ដាយក្រោយ​ នៅនឹងផ្ទះរបស់ខ្លួន។

ករណីនេះកើតឡើងកាលពីព្រលប់នាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ រហូតមកដល់ព្រឹកម៉ោង៧និង៣០នាទី​ នៅតែប្រើពាក្យគំរាមកាប់សម្លាប់ដដែល​ ហើយបើតាមការបញ្ជាក់ពីជនរងគ្រោះ​ មូលហេតុ​គឺ​ កូនចុងរូបនេះ សុំលុយយកទៅទិញស្រាផឹក​ ហើយម្ដាយមិនឲ្យទើបបង្ក​ទៅជាអំពើគំរាមសម្លាប់ម្ដាយតែម្តង។

ករណីខាងលើ ជំនាញ​បានបញ្ជូនទៅការិយាល័យជំនាញខេត្ដ​ ដើម្បី​កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់