កំពង់ចាមៈ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ច នៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយសមត្ថកិច្ចនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានសាកសួរជនបរទេសម្នាក់ឈ្មោះ ហុង ធិវី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីកន្លែងកំណើតនៅឃុំចាន់ងារ ស្រុកធូយ៉ាវម៉ូត ខេត្តបិនយឿង ប្រទេសវៀតណាម។
តាមការសាកសួរបំភ្លឺ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ឈ្មោះ ហុង ធិវី បានជិះម៉ូតូឌុបចេញពីប្រទេសវៀតណាម ធ្វើដំណើរតាមផ្លូវម៉ូកបាយ ដើម្បីឆ្ពោះមកប្រទេសកម្ពុជា(ខេត្តស្វាយរៀង) ក្នុងគោលបំណងមកលេងល្បែងនៅ CASINO ៩៩៩ (កន្លងមកយូរៗម្ដងមកលេងនៅ CASINO នេះ ) ដោយសារលេងចាញ់ល្បែង ហើយនៅវេលាម៉ោង ប្រហែល ១៨និង០០នាទី បានចេញមកខាងក្រៅCASINOដើម្បីវិលត្រឡប់ទៅផ្ទះវិញ តែពុំមានមធ្យោបាយវិលត្រឡប់ ក៏ឈររេរានៅបរិវេណCASINO ខណៈនោះក៏បានជួបមនុស្សស្រីម្នាក់ជនជាតិវៀតណាម បាននាំទៅចូលក្នុងវង់ល្បែងវិញ ហើយក៏មាន មនុស្ស២នាក់(ប្ដីប្រពន្ធ) បានផ្ដល់កាក់ សរុបប្រហែល ១០លានដុង (ដប់លានដុង) ក៏បានលេងចាញ់អស់។ នៅវេលាម៉ោងប្រហែល១យប់ ទើបពួកគេមានគ្នាចំនួន៥នាក់ ស្រី២នាក់ បាននាំជនបរទេសរូបនេះមកជិះរថយន្តមួយគ្រឿងសរុបទាំងអស់៦នាក់ ស្រី៣នាក់ រថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2L-5070 ឆ្ពោះមកស្នាក់នៅក្នុងបន្ទប់នៃសណ្ឋាគារមួយ(សណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម)។ ក្នុងការស្នាក់នៅគឺមានតែ១បន្ទប់ ហើយដេករួមគ្នាទាំង៦នាក់ ហើយពេលចេញទៅហូបអ្វី ឬទៅណាមកណាមាន អ្នកដើរតាម និងមានអ្នកដេកយាម ជាមួយគ្នានេះ ក៏តម្រូវឱ្យឈ្មោះ ហុង ធិវី ខលទៅឪពុកម្ដាយរបស់ នាងទាលុយចំនួន ១០.០០០ដុល្លារជាថ្នូរនឹងការដោះលែង បើពុំដូច្នោះទេនិងផ្លាស់ប្ដូរ ទៅកន្លែងផ្សេងទៀត។
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៨និង៥០នាទី ពួកគេបាននាំជនបរទេសរូបនេះ ចុះពីបន្ទប់មកហូបអីនៅខាងក្រោម ភ្លាមនោះ នាងបានរកលេសសុំទៅបត់ជើង ហើយក៏ស្រែក ឱ្យគេជួយ។ ភ្លាមនោះបក្ខពួកជនសង្ស័យបាបរត់ចេញជិះរថយន្តកាមរីឆ្លាម គេចខ្លួនបាត់តែម្តង។
នៅវេលាម៉ោង១៤និង៣០នាទី ជនល្មើសនៅតែបន្តជម្រិតទារប្រាក់ពីឪពុកម្ដាយជនរងគ្រោះ ចំនួន ៣.០០០ដុល្លារ ដោយគំរាមថាបើចង់សុខខ្លួន ព្រោះពេលនេះនាងត្រូវបានប៉ូលិសចាប់ខ្លួនហើយ បើមិនព្រមប្រគល់ប្រាក់ ពួកគេនឹងធ្វើបាបមិនឱ្យ ឆ្លងដែនរួចខ្លួនទេ៕
មតិយោបល់