ព័ត៌មានជាតិ

សូមជួយShare! រថយន្តរយ៉ែក្រោយ កិនក្មេងស្រីម្នាក់ស្លាប់ទាំងកំពុងពេញស្រឡាញ់ ម្តាយយំឱបជាប់ទ្រូងមិនគួរណាកូន..

តាកែវ: ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តស៊ាំយ៉ុងមួយគ្រឿង បានរយ៉ែថយក្រោយកិនចំក្មេងស្រីម្នាក់ ដែលកំពុងរត់លេងនៅខាងក្រោយរថយន្ត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

ក្មេងស្រីដែលស្លាប់មានឈ្មោះ វន្ឍន: មួយគង បានស្លាប់ដោយសារត្រូវរថយន្តស៊ាំយ៉ុង ពណ៌ស្លែ បើកចូលដីឡូត៍ដើម្បីយកអីវ៉ាន់ បន្ទាប់ពីលើកអីវ៉ាន់ដាក់លើរថយន្តហើយក៏រយ៉ែថយក្រោយ កិនចំក្មេងស្រីរងគ្រោះតែម្តង រួចក៏ប្រញាប់បើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានរថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ និងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់