ព័ត៌មានជាតិ

តាកូម៉ា ពន្លះម៉ូតូMSX របួសធ្ងន់២នាក់នៅខេត្តព្រះសីហនុ!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១២៩-១៣០​ ភូមិវាល​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ ​ភ្នំពេញ 2AM-5375​ លុះចំំណុចកើតហេតុ បានបុកម៉ូតូម៉ាក​ MSX ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-​8319 ជិះគ្នា២នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់