ព័ត៌មានជាតិ

​ម៉ូតូ​គ្មានពន្ធ​ចំនួន២៦គ្រឿង​ និងម៉ូតូមិនប្រក្រតី​គ្មានឯកសារចំនួន​១៤គ្រឿង ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

កំពង់ស្ពឺៈ​ កម្លាំង​នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ខេត្ត​សហការ​ជាមួយ​ជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្ដ​ ចុះឆែក​ឆេរទីតាំងលក់ម៉ូតូចំនួន​ ៣គោលដៅនៅក្រុងច្បារមន កាលពីរសៀល​ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ វេលា​ម៉ោង១២ និង៣០នាទី​ ដឹកនាំដោយលោកឧត្តមសេនីយត្រី សោម បូរ៉ា ស្នងការរង និងលោកវរសេនីយ៍ឯក ម៉ាត់ ធុច ស្នងការរង សម្របសម្រួលពីលោកអ៊ូ ផាត ព្រះរាជអាជ្ញារង អយ្យការ​អមសាលាដំបូងខេត្ដ​ បានចុះត្រួតពិនិត្យទីតាំងលក់ម៉ូតូ​ចំនួន​៣កន្លែង ស្ថិតនៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់​ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​។

ជាលទ្ធផល រកឃើញ​ម៉ូតូ​គ្មានពន្ធ​ នាំចូលចំនួន ២៦គ្រឿង​ និងម៉ូតូមិនប្រក្រតី​ គ្មានឯកសារចំនួន​១៤គ្រឿង​

ទីតាំង​-ផ្ទះឈ្មោះ ហេង ឃុនទី ភេទប្រុស អាយុ៥២ឆ្នាំ រស់​នៅភូមិ សង្កាត់ខាងលើ ដកហូតម៉ូតូគ្មានពន្ធនាំចូល ចំនួន​១៤គ្រឿង​ និងម៉ូតូគ្មានឯកសារត្រឹមត្រូវ​ ចំនួន​ ​១៤គ្រឿង​។

ទីតាំង​-ផ្ទះឈ្មោះ សេង ម៉ាឡែន ភេទស្រី អាយុ៣៥ឆ្នាំ រស់​នៅភូមិ សង្កាត់ខាងលើ ដកហូតម៉ូតូគ្មានពន្ធនាំចូល ចំនួន ១០គ្រឿង។

ទីតាំង​-ផ្ទះឈ្មោះ លឹម សំអុល ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិ សង្កាត់ខាងលើ ដកហូតម៉ូតូគ្មានពន្ធនាំចូល ចំនួន ០២គ្រឿង។

បញ្ជាក់​ ម៉ូតូ​ទាំង​៤០គ្រឿង​ ជាប្រភេទ​ម៉ូតូ​ចម្រុះមានថ្មី ចាស់​ខ្លះ​ ដែលភាគច្រើនជាម៉ូតូដែលឈ្មួញនាំចូលមកតាម​ច្រក​ របៀងរត់ពន្ធ​និងម៉ូតូមួយចំនួនអាចជាប់សង្ស័យជាម៉ូតូដែលជនល្មើសធ្វើសកម្មភាពលួចពីតំបន់ផ្សេងៗមក ទោះបីយ៉ាងជំនាញព្រហ្មទណ្ឌកំពុងតែពិនិត្យសាកសួរស្រាវជ្រាវបន្ថែម​ករណី​ខាងលើ​ជំនាញ​កំពុង​ស្រាវជ្រាវ​ ដើម្បី​កសាង​សំណុំ​ រឿង​ចាត់ការតាមនីតិវិធីបន្ដ៕

មតិយោបល់