ព័ត៌មានជាតិ

អាសូរណាស់! ក្មេងបុរសអាយុទើបជាង ១ខួប លង់ទឹកស្រះស្លាប់

កណ្ដាល: កាលពីវេលាម៉ោងប្រហែល ៣ និង២០នាទីរសៀលថ្ងៃ‌ទី៥ ខែកក្កដា ឆ្នាំ២០១៩ មានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចស្រះទឹកខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រហែល៥០ម៉ែត្រ ស្ថិតក្នុងភូមិទន្លាបខ្ពស់ត្បូង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ រ៉ា ណារាជ្យ ភេទប្រុស អាយុ០១ឆ្នាំ៥ខែ រស់ននៅភូមិ-ឃុំកើតហេតុ។

ប្រភពពីឈ្មោះ ចាន់ សារុំ ភេទស្រី អាយុ៣១ឆ្នាំ មុខរបររោងចក្រ (ម្តាយជនរងគ្រោះ) បានឲ្យដឹងថា មុនគាត់ ទៅធ្វើការរោងចក្រ បានទុកកូនឲ្យម្តាយបង្កើតមើលនៅផ្ទះ រួចក៏ចេញទៅធ្វើការ រហូតដល់ម៉ោងប្រហែល ១ និង៣០នាទីរសៀល ម្តាយបានតេប្រាប់គាត់ថា បាត់កូនឯងហើយ ដើររកអត់ឃើញទេ ពេលនោះគាត់ក៏ចេញពីរោងចក្រមកដល់ផ្ទះនៅម៉ោង១ និង៥០នាទីរសៀល ហើយក៏នាំគ្នាដើរទៅចុះរាវក្នុងស្រះទឹក ក៏ឃើញកូននៅក្រោមដើមកញ្ឆែត ខាងក្រោយផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយមកក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ដោយពុំឃើញមានស្លាកស្នាមអី្វឡើយ ក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់