ព័ត៌មានជាតិ

រថយន្តកាមរីហាយប្រីត បុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យមនុស្ស៣នាក់បាក់ភ្លៅម្នាក់ម្ខាង!

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តកាមរីហាយប្រីត បានបុកជាមួយម៉ូតូឌ្រីម បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់បាក់ភ្លៅ កាលពីវេលាម៉ោង៨ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ផ្លូវជាតិលេខ ៧៨ ភូមិភូមិអ៊ុន ឃុំលំជ័រ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

រថយន្តបង្កម៉ាក ហាយប្រីត ពណ៌ស ស្លាកលេខ ភ្នំពេញ2A-1170 បានបុកជាមួយម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C-1412 ជិះឌុបគ្នា៣នាក់ បណ្តាលឥ្យរបួសធ្ងន់ បាក់ភ្លៅម្នាក់ម្ខាង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះគេចខ្លួនបាត់ស្រមោល៕

មតិយោបល់