ព័ត៌មានជាតិ

ឈឺ​ និង​​តឹ​ង​​សុ​ដ​ន់​​​​គួ​រ​​ធ្វើ​​ដូ​ច​ម្តេ​ច​​?​

ការតឹងសុដន់គឺជារោគសញ្ញាកើតមានជាញឹកញាប់មួយនៃសម្ពាធក្នុងពេល ត្រៀមមករដូវ។ ការឈឺសុដន់ច្រើនតែមានជាប់ទាក់ទងនឹងសញ្ញាផ្សេងៗទៀតដូចជា ច្រាលជាតិទឹកក្នុងខ្លួន ហើមពោះ និងមានអ័រម៉ូន Oestrogen ច្រើនពេក។ ការតឹងសុដន់ក្នុងពេលមានផ្ទៃពោះពីរបីខែដំបូងគឺជារឿងច្រើនតែជួប ប្រទះ។

ប៉ុន្តែបើសិនជាសុដន់នោះតឹងពេញមួយខែតែម្តង ឬកាន់តែខ្លាំងទៅៗ យកល្អគួរតែទៅអោយគ្រូពេទ្យពិនិត្យ។ បើសិនជាអ្នករកឃើញមានដុំអ្វីមួយ មានទំហំ រូបរាងយ៉ាងណាក៏ដោយក្នុងសុដន់ ក៏ត្រូវទៅជួបគ្រូពេទ្យដែរ។ ការហាត់ប្រាណគឺជាមធ្យោបាយតែមួយគត់ក្នុងការកាត់បន្ថយរោគសញ្ញានៃ ស្ថានភាពត្រៀមមករដូវ ព្រោះវាទៅសម្រួលដល់លំហូរទឹករងៃ។ ម្យ៉ាងវិញទៀត ការពាក់អាវទ្រនាប់លើសពី ១២ម៉ោងក្នុងមួយថ្ងៃអាចទៅរំខានដល់លំហូរទឹករងៃក្នុងកូនកណ្តុរបាន ៕

មតិយោបល់