បាត់ដំបងៈ សមត្ថកិច្ចឃាត់ខ្លួនមន្រ្តីបរិស្ថាន២នាក់ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌុច ភី ភេទប្រុស អាយុ៥៨ឆ្នាំ បានប្រើប្រាស់អាវុធAK៤៧ បាញ់កង់គោយន្ត៤គ្រាប់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ នៅចំណុចក្រោយបន្ទាយទាហានវរសេនាតូចលេខ៥២២ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ហើយត្រូវកម្លាំងជំនាញបញ្ជូនខ្លួនទៅតុលាការនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះផងដែរ។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ សុខ ទឿត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិបរហុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទី២ឈ្មោះ ដៀប សុមន្ថា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល សមត្ថកិច្ចដកហូតបានអាវុធAKស្វ័យ១ដើម បង់១មាន៥គ្រាប់៕
មតិយោបល់