ថ្វីបើអ្នកចាំទី Gianluigi Buffon មានការខ្លាចរអា ចំពោះ ការរារាំងបាល់ស៊ុតបញ្ចូលទី របស់ Cristiano Ronaldo ក៍ដោយ ក៍ប៉ុន្តែ សម្រាប់ខ្សែប្រយុទ្ធកំពូលរូបនេះ វិញ ក៍មានការព្រួយបារម្ភ ចំពោះការរកគ្រាប់បាល់បញ្ចូលទីយប់នេះដែរ។
បើតាមការចុះផ្សាយរបស់ Diario Gol បានឲ្យដឹងថា Cristiano Ronaldo ចង់ឲ្យ Buffon ធ្វើមិនបានល្អយប់នេះ ស្របពេលដែល Real Madrid ត្រូវធ្វើដំណើរទៅជួប ក្រុមសេះបង្កង់ Juventus នាការប្រកួត Champion League វគ្គ ៨ ក្រុមចុងក្រោយ។ Ronaldo បានបង្កើតកំណត់ត្រាជាច្រើន ក្នុងរដូវកាលនេះ ជាពិសេសនោះគឺ ការទាត់បញ្ចូលទីគ្រប់ការប្រកួត ឲ្យក្លិប Real Madrid នៅ Champion League ។
យ៉ាងណាវិញ Ronaldo នៅមិនស្ងប់ឡើយ ពេលជួប Juventus ដែលខុសប្លែកពីការជួបក្រុម Paris Saint Germain កាលពីវគ្គ ១៦ ក្រុមចុងក្រោយកន្លងមក។ អ្វីដែលជាការព្រួយបារម្ភនោះគឺ Ronaldo ខ្លាចអ្នកចាំទី Gianluigi Buffon ដែលពូកែចាប់បាល់ និងមានបទពោសោធន៍ច្រើនក្នុងទីលាន។ ថ្វីបើ Ronaldo ធ្លាប់ទាត់ចូល Buffon ជាច្រើនគ្រាប់មកហើយក៍ដោយ តែអ្វីដែលសំខាន់នោះ ការប្រកួតលើកនេះ មិនដូចលើកមុនឡើយ ម្យ៉ាង Buffon បានស្គាល់ច្បាស់ពី Ronaldo ច្រើនគួរសមហើយ។
កីឡាករវ័យ ៣២ ឆ្នាំ បាននិយាយថា៖ ខ្ញុំចង់ឲ្យ Buffon ធ្វើមិនបានល្អនៅថ្ងៃនេះ, គាត់គឺជាអ្នកកំណត់ជោគវាសនាឈ្នះឬ ចាញ់របស់ Juventus បើគាត់ធ្វើមិនបានល្អវិញ នោះពួកយើងនឹងឈ្នះការប្រកួតនេះ។
មតិយោបល់