ទទឹម ត្រូវបានគេចាត់ទុកជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលសម្បូរទៅដោយជីវជាតិខ្លាំងបំផុតសម្រាប់រាងកាយ។ ជាពិសេស ផ្លែឈើមួយប្រភេទនេះត្រូវបានគេណែនាំឲ្យស្ត្រីមានផ្ទៃពោះ ទទួលទានជាប្រចាំ ព្រោះវាផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន។
ការពារបញ្ហាទល់លាមក
បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលស្ត្រីមានផ្ទៃពោះតែងតែជួបប្រទះ គឺការទល់លាមក ជាពិសេសក្នុង ៣ត្រីមាសចុងក្រោយ។ តែប្រសិនបើអ្នកមានទម្លាប់បន្ថែមអាហារ ដែលសម្បូរជាតិសរសៃជាប្រចាំថ្ងៃ គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការដោះស្រាយបញ្ហា។
ផ្លែទទឹម គឺជាប្រភពនៃជាតិសរសៃ ដែលមានសមត្ថភាពអាចជួយជំរុញដល់ចលនាពោះវៀន ឲ្យដំណើរករបានយ៉ាងល្អ ហេតុនេះអ្នកគួរតែទទួលទានផ្លែទទឹម មួយថ្ងៃមួយចំហៀងផ្លែ។
ការពារកង្វះឈាម
ផ្លែទទឹម ត្រូវបានគេរកឃើញថា មានផ្ទុកជាតិដែក ពីធម្មជាតិ ដែលអាចជួយបង្កើនកម្រិតអេម៉ូក្លូប៊ីន នៅក្នុងឈាមឲ្យត្រឡប់មកធម្មតាវិញ។ ហេតុនេះ ចំពោះស្ត្រីមានផ្ទៃពោះ ដែលជួបបញ្ហា កង្វះឈាមក្រហម មិនបាច់ព្រួយបារម្ភឡើយ ប្រសិនបើទទួលទានផ្លែទទឹម រាល់ថ្ងៃ។
ម្យ៉ាងវិញទៀត អ្នកត្រូវដឹងថា កង្វះជាតិដែលក្នុងអំឡុងពេមានផ្ទៃពោះ អាចបង្កឲ្យមានផលវិបាកមួយចំនួនដូចជា មាការឈឺចាប់មុនពេលកើត និងទារកកើតមកមានទម្ងន់ស្រាល។ ដូច្នេះ សូមស្ត្រីមានផ្ទៃពោះទាំងឡាយ គួរតែបន្ថែមផ្លែទទឹម ទៅក្នុងរបបអាហារជាប្រចាំថ្ងៃ។
ជួយជំរុញដល់ការស្រូបយកជាតិដែក
ដើម្បីអាចស្រូបយកជាតិដែក បានល្អ លុះត្រាតែក្នុងរាងកាយរបស់អ្នកមានវីតាមីន C ។ វីតាមីន C នៅក្នុងផ្លែទទឹម មានសតម្ថភាពជួយជំរុញឲ្យរាងកាយមានការស្រូបយកជាតិដែក ពីចំណីអាហារបានយ៉ាងល្អ។ នេះហើយ ជាមូលហេតុមួយទៀត ដែលស្ត្រីមានផ្ទៃពោះទាំងឡាយ គួរតែទទួលទានផ្លែទទឹមជាប្រចាំ៕
ដកស្រង់ពី៖ boldsky
មតិយោបល់